កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៨
នាថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. រួមជាមួយលោក ជេន ផាត អគ្គនាយករងនៃ ន.គ.ស. អមដំណើរដោយ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងលោក អុិន បុត្រា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៃ ន.គ.ស. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៨ នៅសណ្ឋាគារMandarin Oriental នាប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះក៏មានការចូលរួមពី និងថ្នាក់ដឹកនាំ និងតំណាងស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ានជាច្រើនរូប។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃវិស័យគណនេយ្យនិងសវនកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នវិជ្ជាជីវៈក្នុងតំបន់ផងដែរ។ បន្ថែមពីលើនេះ កិច្ចប្រជុំក៏បានផ្តល់ជាធាតុចូលសំខាន់ៗ និងទិសដៅជាច្រើនសម្រាប់ AFA ក៏ដូចជា វ.គ.ស.ក. ក្នុងការកសាងនូវយុទ្ធសាស្រ្តរបស់ខ្លួនឱ្យស្របតាមយុទ្ធសាស្រ្តតំបន់ និងពិភពលោក។ កិច្ចប្រជុំបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយយ៉ាងក្រៃលែង។