ការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មប្រកបដោយចីរភាពនៅកម្ពុជា
ល្ងាច ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានប្រារព្ធកម្មវិធីចែករំលែកស្តីពី “ការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មប្រកបដោយចីរភាពនៅកម្ពុជា” ការអបអរសាទរក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. អាណត្តិទី៦ថ្មី ឆ្នាំ២០២០-២០២៤ និងការប្រគល់វិញ្ញាបនបត្រសមាជិកកិត្តិយស ជូនឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបន្ទុកនិយ័តករគណនេយ្យនិងសវនកម្ម។ កម្មវិធីនេះមានការចូលរួមពី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អតីតប្រធាន និងអនុប្រធាន វ.គ.ស.ក. និងម្ចាស់ឬតំណាងក្រុមហ៊ុនដែលជាសមាជិករបស់វ.គ.ស.ក. សរុបចំនួន៥២រូប នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។