ការណែនាំអំពីយុទ្ធសាស្ត្រអាជីវកម្ម
សីហា 17, 2023
នារសៀលថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក.បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង ស្តីពី “ការណែនាំអំពីយុទ្ធសាស្ត្រអាជីវកម្ម” ដោយមានការចូលរួម ពីវាគ្មិនកិត្តិយសបណ្ឌិត គា បូរ៉ា Business Strategy, Finance and Accounting Consultant នៃក្រុមហ៊ុន K.B Pro Consulting Co., Ltd.។ សិក្ខាសាលានេះជាផ្នែកមួយនៃការគាំទ្រមុខវិជ្ជាទី៤ស្តីពី ការសិក្សាអំពីអាជីវកម្ម នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។
សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមមកពីសិស្សនិស្សិតជាច្រើនដែលមកពី សាកលវិទ្យាល័យដែលជាដៃគូរបស់ វ.គ.ស.ក. និងស្ថាប័នផ្សេងៗទៀត។