ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
នារសៀលថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យបៀលប្រាយសាខាសៀមរាប។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញអត្រាប្រឡងជាប់របស់និស្សិតនិងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង៥និង០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។