
កម្មវិធី បណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នាព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា គ.ស. ២០២៥ វ.គ.ស.ក. បានរៀបចំកម្មវិធី បណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់ លោកគ្រូអ្នកគ្រូ នៃមជ្ឈមណ្ឌលសិក្សាឌីអែហ្វស៊ី នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។
លោក ជា ធួន, នាយករងប្រតិបត្តិ នៃ វ.គ.ស.ក., ជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
• ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម
• កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
• វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង១១ និង ៤០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
=