កម្មវិធីប្រជុំពិគ្រោះយោបល់ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCEs)”
នាព្រឹកថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកម្មវិធីប្រជុំពិគ្រោះយោបល់ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCEs)” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។
គោលបំណងនៃកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលធាតុចូលជាមូលដ្ឋានសម្រាប់ពិចារណាក្នុងការរៀបចំសេចក្តីព្រាងប្រកាសដាក់ឱ្យអនុវត្តស្តង់ដា ISA For LCEs។
កម្មវិធីប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ស្ថាប័នជាតិនិងអន្តរជាតិ រួមទាំងសាធារណជន សរុប៦៥នាក់ នៅអាគារ ៣៤៥។