សិក្ខាសាលាអនឡាញស្តីពី “នីតិវិធីនៃការបើក និងបិទក្រុមហ៊ុន”

តុលា 30, 2024

នាព្រឹកថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស.២០២៤ វេលាម៉ោង ៩:០០ ដល់ ១០:៣៥ ព្រឹក ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញស្តីពី “នីតិវិធីនៃការបើក និងបិទក្រុមហ៊ុន” ដោយមានការចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាវាគ្មិនដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកចុះបញ្ជីពាណិជ្ជកម្ម និងធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីនីតិវិធីនៃការបើក និងបិទក្រុមហ៊ុនដល់ធុរជន និងវិនិយោគិន។ ជាលទ្ធផលសិក្ខាសាលានេះទទួលបានជោគជ័យ និងមានអ្នកចូលរួមសរុបចំនួន ៨២០ នាក់។