សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”
នាព្រឹកថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា អមដោយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី បែបបទ នីតិវិធី ការស្នើសុំអាជ្ញាបណ្ណ និងសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីតំណាងនៃអង្គភាពក្រោមឪវាទ អ.ស.ហ. អគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ស្ថាប័នឯកជន រួមទាំងសាធារណជន សរុបប្រមាណ១៧០រូប នៅសណ្ឋាគារភ្នំពេញ។