វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “QuickBooks Online Global Edition Best Practice & Technical Sharing”
នារសៀលថ្ងៃព្រហស្បតិ៍-សុក្រ ២និង៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៩និង១០ ខែឧសភា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “QuickBooks Online Global Edition Best Practice & Technical Sharing” សម្រាប់សាស្រ្តាចារ្យប្រមាណ២០រូប ដែលជាគ្រូបង្គោលមកពី១៣ស្ថាប័នអប់រំផ្សេងៗគ្នា។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមបង្រៀនដោយលោកគ្រូ សូរ តារា។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះបានចូលរួមពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖
១- យល់ដឹងកាន់តែច្បាស់អំពី QuickBooks online
២- បង្រៀនមុខវិជ្ជា QuickBooks ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង
៣- ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សនិស្សិតទទួលបានភាគរយខ្ពស់ក្នុងការប្រឡងបច្ចេកទេសគណនេយ្យ (ATQ)
កម្មវិធីនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។