វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ ” QuickBooks Online”

តុលា 23, 2023

​នា​រសៀល​ថ្ងៃចន្ទ​ ​៩​ ​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្រោម​ប្រធាន​បទ​ ” ​Quick​Book​s On​line​” ​សម្រាប់​សា​ស្រ្តាចារ្យ​ប្រមាណ​ 180​រូប​ ​តាមរយៈ​ប្រព័ន្ធ​អន​ឡា​ញ​ ​Zoo​m​ ​Meeting​ ​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​បង្រៀន​ ​ដោយ​លោក​ ​សម្បត្តិ​ ​ជ័យ​ ​ជានា​យក​ក្រុមហ៊ុន​ ​CA​S-B​I​Z​ ​Technology​ ​ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ ​License​ ​Quick​Book​s ​នៅ​កម្ពុជា​។​ ​ជា​លទ្ធផល​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បំប៉ន​សមត្ថភាព​លោកគ្រូ​អ្នក​គ្រូ​បន្ថែម​ឱ្យ​៖​

​១​-​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​Quick​Book​s on​line​

​២​-​បង្រៀន​មុខវិជ្ជា​ ​Quick​Book​s ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​តាមរយៈ​ការ​ផ្សារភ្ជាប់​ចំណេះ​ដឹង​ ​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្ដែង​

​៣​-​ជួយ​ជំរុញ​ឱ្យ​ក​ម្រិ​ត​ប្រឡងជាប់​របស់​សិស្ស​និស្សិត​បាន​ខ្ពស់​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៤​និង​៣​០​នាទី​រសៀល​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។