វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
នាល្ងាចថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ជូននិស្សិតប្រមាណ៣៣រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់និស្សិតអំពីបច្ចុប្បន្នភាពគណនេយ្យនិងតម្រូវការនៃអាជីពគណនេយ្យ ក៏ដូចជាណែនាំឱ្យនិស្សិតយល់ដឹងពីវិធីសាស្ត្រសិក្សានិងជំរុញឱ្យការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)ផងដែរ។ កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។