ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វ.គ.ស.ក. និង BANHJI
មករា 30, 2023
នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទីរសៀល បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន បញ្ជី ហ្វាញថេក ឯ.ក (BANHJI) ស្តីពីការសម្របសម្រួលក្នុងការចាប់យកបរិយាប័ន្ន និងនវានុវត្តន៍ឌីជីថលរបស់សមាជិកនិងការស្រាវជ្រាវរួមគ្នា នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ ខ្លឹមសារនៃអនុស្សរណៈនេះបញ្ជាក់ពីចូលរួមរបស់ ភាគីទាំងពីរក្នុងការ៖
- អភិវឌ្ឍនូវសន្ទស្សន៍នៃលទ្ធភាពចាប់យកឌីជីថលរបស់សហគ្រាសអនុវត្តខ្នាតតូចនិងមធ្យម
- រៀបចំការសិក្សាកម្រិតមូលដ្ឋានស្តីពីលទ្ធភាពឌីជីថលរបស់ SMP នៅកម្ពុជា
- អភិវឌ្ឍនូវមាគ៌ានៃការចាប់យកឌីជីថលសម្រាប់វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា
- អភិវឌ្ឍនិងចែករំលែកនូវឧបករណ៍ ការយល់ដឹង និងការណែនាំដែលទាក់ទងនឹងការចាប់យកបច្ចេកវិទ្យា របស់ SMP
- ធ្វើការស្រាជ្រាវរួមគ្នាពាក់ព័ន្ធនឹងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា