ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យមេគង្គកម្ពុជា
តុលា 11, 2024
នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា គ.ស.២០២៤ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យមេគង្គកម្ពុជាស្តីពីការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន និងការទទួលស្គាល់សាកលវិទ្យាល័យមេគង្គកម្ពុជាជាស្ថាប័នបណ្តុះបណ្តាលដៃគូបានប្រព្រឹត្តទៅនៅម៉ោង ១០:០០ នាទីព្រឹក នៅសាលប្រជុំនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។
កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ និងដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។