ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ភី អេ ធី ប្រឹហ្វេសិនណល លីមីធីត

តុលា 8, 2024

នារសៀលថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា គ.ស.២០២៤ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ភី អេ ធី ប្រឹហ្វេសិនណល លីមីធីត បានប្រព្រឹត្តទៅនៅម៉ោង ២:០០ នាទីរសៀលនៅបន្ទប់ប្រជុំ វ.គ.ស.ក.។ អនុស្សរណៈនេះមានគោលបំណងផ្តល់ឱកាសជូននិស្សិតដែលកំពុងសិក្សាកម្មវិធីបច្ចេកទេសគណនេយ្យ(ATQ) ចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុន ភី អេ ធី ប្រឹហ្វេសិនណល លីមីធីត ដែលជាសមាជិកសកម្ម របស់ វ.គ.ស.ក. ក្នុងការផ្ដល់សេវាកម្មគណនេយ្យ និងសវនកម្ម។ បន្ថែមលើខ្លឹមសារនេះក្រុមហ៊ុន ភី អេ ធី ប្រឹហ្វេសិនណល លីមីធីត នឹងជំរុញលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនចូលរួមសិក្សា និងប្រឡងក្នុងកម្មវិធីបច្ចេកទេសគណនេយ្យផងដែរ។

កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។