ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា ឡា ប៉េ ប៊ីហ្សនេស
កញ្ញា 9, 2024
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា ឡា ប៉េ ប៊ីហ្សនេស ស្តីពីការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន និងការទទួលស្គាល់សាលា ឡា ប៉េ ប៊ីហ្សនេស ជាស្ថាប័នបណ្តុះបណ្តាលដៃគូដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកញ្ញា គ.ស.២០២៤ វេលាម៉ោង ៣:១៥ នាទីរសៀល នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ និងដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។