ជំហានឆ្ពោះទៅកាន់អាជីពគណនេយ្យ
គោលបំណងនៃឯកសារនេះគឺដើម្បីណែនាំ៖
ឯកសារនេះបង្ហាញពីគោលបំណង វត្ថុបំណង និងលទ្ធផលសិក្សានៃកម្មវិធីអ្នកបច្ចេកទេសគណនេយ្យ (ATQ) របស់កម្ពុជា ។ ឯកសារនេះផ្តល់ព័ត៌មានលម្អិតអំពីលទ្ធផលសិក្សាដែលត្រូវការ និងកម្មវិធីសិក្សាដែលពាក់ព័ន្ធ។
អ្នកប្រឡងចប់កម្មវិធីបច្ចេកទេសគណនេយ្យ ( ATQ) នឹងត្រូវបានទទួលស្គាល់ជា គណនេយ្យករវិជ្ជាជីវៈកម្រិតបច្ចេកទេស (Certified Accounting Technician) ដោយ វ.គ.ស.ក.។
ATQs មានគុណលក្ខណៈដូចខាងក្រោម៖
កម្មវិធីសិក្សា និងតេស្តៈ
លទ្ធផល៖
កម្មវិធីសិក្សាដែលបានចងក្រងឡើង មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍអ្នកបច្ចេកទេសអាជីវកម្មដែលមានសមត្ថភាពក្នុងការរួមចំណែកដល់ការគ្រប់គ្រងអាជីវកម្ម។ វាបង្កើនតម្លៃដែលអាចឱ្យអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញសកម្មភាពជាប្រយោជន៍សាធារណៈ និងដើម្បីបង្ហាញពីសមត្ថភាព ចំណេះដឹង និងជំនាញវាយតម្លៃ របស់គណនេយ្យករកម្រិតបច្ចេកទេស។
កម្មវិធីសិក្សានេះគឺស័ក្តិសមសម្រាប់និស្សិតដែលកំពុងធ្វើការ ឬកំពុងស្វែងរកការងារនៅក្នុងវិស័យសាធារណៈ ឬឯកជន និងក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម។
គុណវុឌ្ឍិនេះស្របទៅតាម៖
កម្មវិធីសិក្សានេះអាចប្រៀបធៀបបានជាមួយនឹងកម្មវិធីសិក្សាស្របតាមស្តង់ដាទំនើបដែលត្រូវបានប្រើប្រាស់ដោយវិទ្យាស្ថានឈានមុខគេនានានៅទូទាំងពិភពលោក ហើយអាចឆ្លុះបញ្ចាំងពីលក្ខណៈសំខាន់ៗផ្សេងៗដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការអាជីវកម្ម និងវិស័យសាធារណៈរបស់កម្ពុជា។