ចូលរួមកិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០និង០០នាទី តាមប្រព័ន្ធអនឡាញ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃបុគ្គលស្នើសុំចុះឈ្មោះជាគណនេយ្យករជំនាញអាស៊ាន រាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ និងរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៤ផងដែរ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កានិងកិច្ចសហប្រតិបត្តិការខ្ពស់។