កិច្ចប្រជុំពិភាក្សាអនឡាញ ស្តីពី វឌ្ឍនភាពការងារក្នុងការរៀបចំវេទិកាគណនេយ្យជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣០”
នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២និង០០នាទី រសៀល លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអនឡាញ ស្តីពី វឌ្ឍនភាពការងារក្នុងការរៀបចំវេទិកាគណនេយ្យជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣០” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម ដោយមានការសហការគាំទ្រ និងចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមការងារនៃ ន.គ.ស. ថ្នាក់ដឹកនាំនៃ វ.គ.ស.ក. ACCA ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន DFC និងក្រុមហ៊ុន Banhji ផងដែរ។