កម្មវិធី “ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម”
នារសៀលថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ធួន នាយកផ្នែកអប់រំ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា តំណាងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងផ្តល់ជាបទបង្ហាញលើការវិវត្តិន៍នៃវិស័យគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ក្នុងកម្មវិធី “ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម” នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍និស្សិតឆ្នាំ២០២៣-២០២៤ ក៏ដូចជាអបអរសាទរដល់និស្សិតឆ្នើមប្រចាំវិទ្យាសា្ថនផងដែរ។ កម្មវិធីមានការចូលរួមពីសាស្រ្តាចារ្យនិងនិស្សិតប្រមាណ៤០០រូប ដែលបានរៀបចំឡើងនៅអាគារ CJCC សាលអង្គរគីហ្សូណានិងបានបញ្ចប់នៅវេលាម៉ោង៥និង៤០នាទីលា្ងចនាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។