កម្មវិធី “Membership Day 2023”
នៅថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ACCA Cambodia បានសហការរៀបចំកម្មវិធី “Membership Day 2023” ក្នុងកម្មវិធីនេះផងដែរក៏បានរៀបចំកម្មវិធី Charity & Team Building ជូនដល់សមាជិក KICPAA & ACCA ក្រោមការដឹកនាំផ្ទាល់ដោយលោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងលោក នូវ រតនា Head of ACCA Cambodia។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបជុំសមាជិក KICPAA និង ACCA ដើម្បីសំណេះសំណាល បង្កើតទំនាក់ទំនងល្អ និងបណ្តុះសាមគ្គីភាពរវាងសមាជិកទាំងអស់។ លើសពីនេះទៅទៀត កម្មវិធីជួបជុំសមាជិកនេះក៏បានរួមបញ្ជូលនូវកម្មវិធីសប្បុរសធម៌ដើម្បីចូលរួមចំណែកជួយដល់សង្គម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជាផងដែរ។ ជាលទ្ធផលនៃកម្មវិធីនេះ សមាជិកនិងអ្នកចូលរួមទាំងអស់បានចែកអំណោយជូនដល់សាលាបឋមសិក្សាចំបក់រួមមាន៖
១- សិស្ស២៦៦នាក់៖ ទទួលបាន ទឹកដោះគោ ស្ករគ្រាប់ នំ និងសម្ភារសិក្សា
២- លោកគ្រូ អ្នកគ្រូ៖ ទទួលបានថវិការមួយចំនួន
៣- សាលា៖ ទទួលបានសម្ភារកីឡា សៀវភៅរឿងនិទាន និងដើមផ្កា។
បន្ថែមពីនេះ អ្នកចូលរួមទាំងអស់បានជួបជុំគ្នា និងលេងល្បែងកម្សាន្តផ្សេងៗនៅរមណីយដ្ឋានវិគិរីរម្យផាញរីសតផងដែរ។ កម្មវិធីនេះមានការចូលរួមពី សមាជិក និង អ្នកចូលរួមទាំងអស់ប្រមាណ ៣០រូប។