សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​អាណត្តិ​ទី​៦​ ​លើក​ទី​១​៥​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា

Jan 25, 2023

​នៅ​ថ្ងៃពុធ​ ​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​វេលា​ម៉ោង​៩​និង​០​០​នាទី​ព្រឹក​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​អាណត្តិ​ទី​៦​ ​លើក​ទី​១​៥​ ​របស់​ខ្លួន​ក្រោមអធិបតីភាព​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​ ​នៃ​ ​វ​.​គ​.​ស​.​ក​. ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​អនុប្រធាន​ ​ហេរញ្ញិក​ ​និង​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​។​

​     ជា​កិច្ច​ចាប់ផ្តើម​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​បាន​កោត​សើ​រ​ ​និង​ថ្លែង​អរគុណ​ ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​ ​តម្លៃ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ ​ប្រកបដោយ​ស្មារតី​មុត​ម៉ាំ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​ ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​ ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​តាមរយៈ​ក្រសួង​ ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​មាន​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ជា​ ​សេនាធិការ​។​ ​ក្រោយ​មាន​កែ​សម្រួល​ស​មា​ភាព​ ​នៃ​ក្រុមប្រឹក្សា​ភិ​បាល​អាណត្តិ​ទី​៦​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​កន្លងមក​ ​កិច្ចប្រជុំ​លើក​នេះ​ចាត់ទុកជា​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សា​ភិ​បាល​ថ្មី​នៃ​អាណត្តិ​ទី​៦​ ​ដើម្បី​បង្កើន​ទំនាក់ទំនង​ ​រៀបចំ​ស​មា​ភាព​គណៈកម្មាធិការ​ជាថ្មី​ ​ក៏ដូចជា​ស្តាប់​នូវ​បទ​បង្ហាញ​របស់​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​ ​វ​.​គ​.​ស​.​ក​.​ស្តីពី​ ​ទិសដៅ​ ​យុទ្ធ​សា​ស្រ្ត ​និង​សមិទ្ធិ​ផល​ឆ្នាំ​២​០​២​២​ ​កន្លងមក​។​ ​ក្រោយពេល​បញ្ចប់​នូវ​បទ​បង្ហាញ​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ក៏បាន​ផ្តល់​នូវ​មតិ​យោបល់​ដែល​ជា​ធាតុ​ចូល​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍន៍​ ​វ​.​គ​.​ស​.​ក​. ​ប្រកប​ ​ដោយ​  ចីរភាព​។​

​     ជា​កិច្ច​បន្ទាប់​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​បាន​ស្នើ​ឱ្យ​សមាជិក​ទាំងអស់​សម្រេច​ចិត្ត​ចូលរួម​ជួយ​ចាត់ចែង​និង​ដឹកនាំ​ក្នុង​គណៈកម្មាធិការ​ចំនួន​បួន​ដែល​បាន​បង្កើត​ឡើង​ ​រួម​មាន​៖​

​១​ ​គណៈកម្មាធិការ​ចុះឈ្មោះ​និង​សមាជិកភាព​
​២​ ​គណៈកម្មាធិការ​បច្ចេកទេស​
​៣​ ​គណៈកម្មាធិការ​អប់រំ​និង​បណ្តុះបណ្តាល​ ​និង​
​៤​ ​គណៈកម្មាធិការ​ស៊ើប​អង្កេត​និង​វិ​ន័យ​

​     ជា​ចុង​បញ្ចប់​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក៏បាន​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​អង្គប្រជុំ​ដែល​សម្រេច​បាន​ពោល​គឺ​ការរៀបចំ​សមាសភាព​គណៈកម្មាធិការ​ថ្មី​ ​ក៏ដូចជា​ទទួល​បាន​នូវ​ធាតុ​ចូល​ល្អ​ៗ​ ​ពី​សមាជិក​ក្រុម​ ​ប្រឹក្សា​ភិ​បាល​ដែល​លោក​ ​មាន​ជំនឿ​ជឿជាក់​ថា​ ​វ​.​គ​.​ស​.​ក​. ​នឹង​កាន់តែ​មាន​វឌ្ឍនភាព​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​៩​នាទី​ ​រសៀល​ ​ដោយ​ស្មារតី​ភាតរភាព​ ​សាមគ្គីភាព​ ​និង​ ​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​។

​​ថ្ងៃពុធ​ ​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​
​នៅ​សណ្ឋាគារ​ ​H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h