សិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង”

Dec 5, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៨​រោច​ ​ខែ​កត្តិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​អុឹង ​គឹម​ ​សុភ័ក្រ្តា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ប្រកាស​ស្តីពី​ “​ការ​ទទួលស្គាល់​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​ក្នុង​វិ​ស័​យ​ធានា​រ៉ាប់រង​” ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​តាន់​ ​លីន​ណា​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​។​ ​សិក្ខាសាលា​មាន​ការចូលរួម​ពី​ ​លោក​-​លោកស្រី​ ​ជា​តំណាង​មកពី​ក្រុមហ៊ុន​សវនកម្ម​ ​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ ​និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ជាច្រើន​រូប​។​

​សិក្ខា​សិលា​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​៖​

​១​. ​បញ្ជ្រាប​ការយល់​ដឹង​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​អំពី​នីតិវិធី​ ​និង​គោលការណ៍​នៃ​ការ​ចុះបញ្ជី​ទទួលស្គាល់​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​ក្នុង​វិ​ស័​យ​ធានា​រ៉ាប់រង​

​២​. ​និង​ដើម្បី​សម្រួល​ដល់​ការយល់​ដឹង​លើ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ជា​កាតព្វកិច្ច​ត្រូវ​អនុវត្ត​ ​និង​ផ្តល់​ជូន​ដល់​ ​ន​.​ធ​.​ក​.​។​

​សិក្ខាសាលា​នេះ​បាន​បញ្ចប់​នា​វេលា​ម៉ោង​១​០​និង​៣​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​នៅ​បន្ទប់​ប្រជុំ​ធំ​ ​ជាន់​ទី​២​ ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។