វគ្គបណ្ដុះបណ្ដាលសេចក្ដីព្រាងប្រកាសស្ដីពី “ការបង្ហាញព័ត៌មាននិរន្តរភាព”

Dec 1, 2023

​នា​ព្រឹក​ថ្ងៃសុក្រ​ ​៤​រោច​ ​ខែ​កត្ដិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​កញ្ញា​ ​កឹង​ ​កែវ​ពិសី​ ​និង​កញ្ញា​ ​អ៊ី​ ​ម៉េង​ចិន្តា​ពេជ្រ​ ​មន្ត្រី​សមាជិកភាព​ ​នៃ​ ​វ​.​គ​.​ស​.​ក​. ​តំណាង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​សេចក្ដីព្រាង​ប្រកាស​ស្ដីពី​ “​ការ​បង្ហាញ​ព័ត៌មាន​និរន្តរភាព​” ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​និង​លោកស្រី​ ​F​ion​a​ ​E​l​i​z​abet​h​ ​Stew​art​ ​អ្នកជំនាញ​វិ​ស័​យ​ហិរញ្ញវត្ថុ​ ​និង​លោក​ ​Mat​t​hew​ Su​l​l​i​van​ ​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ទី​ផ្សារ​មូលធន​ ​តំណាង​ធនាគារ​ពិភពលោក​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​សម្រាប់​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​នៃ​ ​ន​.​ម​.​ក​. ​និង​ក្រសួង​ឬ​ស្ថាប័ន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ ​ជាពិសេស​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​ ​ដោយ​ផ្ដោ​ត​សំខាន់​លើ​ការ​លើក​ក​ម្ពស់​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ ​បរិស្ថាន​ ​សង្គម​ ​អភិបាល​កិច្ច​ ​និង​ហា​និ​ភ័យ​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ ​និង​វិធានការ​គ្រប់គ្រង​ហា​និ​ភ័យ​ទាំងនេះ​។​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​បញ្ចប់​នា​វេលា​ម៉ោង​១​២​និង​០​០​នាទី​រសៀល​ប្រកបដោយ​ផ្លែផ្កា​ ​និង​សហប្រតិបត្តិការ​ខ្ពស់​។​