​Induction​ ​Course​

Jul 19, 2023

​នៅ​រសៀល​ថ្ងៃពុធ​ ​២​ ​កើត​ ​ខែ​ទុតិយាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​ណែនាំ​សមាជិក​ដំបូង​ (​Induction​ ​Course​) ​របស់​ខ្លួន​ ​សម្រាប់​សមាជិក​ថ្មី​ ​ឆ្នាំ​២​០​២​៣​ ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​.​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ពង្រឹង​ការយល់​ដឹង​បន្ថែម​អំពី​វិទ្យាស្ថាន​ ​សមាជិកភាព​និង​កាតព្វកិច្ច​ ​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​ (C​P​D​) ​និង​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជូន​ដល់​សមាជិក​របស់​ខ្លួន​។​ ​ជា​លទ្ធផល​ ​កម្មវិធី​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សមាជិក​ដែល​បាន​ចូលរួម​ដូចជា​៖​

– ​យល់​ដឹង​បន្ថែម​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​

– ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សមាជិកភាព​ ​កាតព្វកិច្ច​របស់​សមាជិក​ ​និង​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​ (C​P​D​)

– ​យល់​ដឹង​ពី​សារសំខាន់​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​និង​០​០​នាទី​ល្ងាច​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។