ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់ និយ័តករគណនេយ្យនិងសវនកម្ម ពាក់ព័ន្ធនឹងការចុះសិក្សាឈ្វេងយល់បន្ថែមលើកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និង ប្រព័ន្ធចុះឈ្មោះនៃកម្មវិធី ATQ

Oct 18, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៣​ ​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​បច្ចេកទេស​របស់​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​សិក្សា​ឈ្វេងយល់​បន្ថែម​លើ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​ប្រព័ន្ធ​ចុះឈ្មោះ​នៃ​កម្មវិធី​ ​AT​Q ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​។​ ​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង​៖​

 

– ​ចែករំលែក​ពី​បទពិសោធន៍​ ​និង​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​AT​Q​និង​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​ ​វ​.​គ​.​ស​.​ក​.

-​បញ្ជ្រាប​ការយល់​ដឹង​បន្ថែម​លើ​ទិដ្ឋភាព​ទូទៅ​ ​នៃ​ប្រព័ន្ធ​ចុះឈ្មោះ​របស់​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​AT​Q ​របស់​ ​វ​.​គ​.​ស​.​ក​.

-​ផ្តល់​ធាតុ​ចូល​ដើម្បី​អភិវឌ្ឍ​បន្ថែម​លើ​ផ្នែក​អប់រំ​ ​និង​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​ ​ន​.​គ​.​ស​.​។​

 

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១​២​និង​៣​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។