​តើ​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ប្រលង​ ​AT​Q ​នៅ​ K​I​C​P​A​A​?

May 27, 2023

​នា​ព្រឹក​ថ្ងៃសៅរ៍​ ​៨​ ​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​ក្លឹប​គណនេយ្យ​កម្ពុជា​ (​CA​C) ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​តើ​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ប្រលង​ ​AT​Q ​នៅ​ K​I​C​P​A​A​?” ​សម្រាប់​សិស្ស​និស្សិត​ ​CA​C ​និង​បុគ្គលិក​ដែល​កំពុង​សិក្សា​មុខវិជ្ជា​គណនេយ្យ​ជាច្រើន​នាក់​។​ ​កម្មវិធី​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​សិស្ស​និស្សិត​ ​និង​អ្នកចូលរួម​។​ ​ជា​លទ្ធផល​សិក្ខាសាលា​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​.​ស្វែងយល់​អំពី​ ​វ​.​គ​.​ស​.​ក​. ​និង​វិ​ស័យ​គណនេយ្យ​និង​សវនកម្ម​

​២​.​ស្វែងយល់​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​៣​.​ស្វែងយល់​អំពី​បច្ចេកទេស​ក្នុង​ការ​រៀន​និង​ប្រឡង​ឱ្យ​បានជា​ប់​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ 12 ​និង​ 20 ​នាទី​ថ្ងៃត្រង់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​ក្រៃលែង​។