កិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព”
នាព្រឹកថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព” សម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃន.ម.ក.។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សានិងផ្តល់នូវធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងប្រកាសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមហ៊ុនផ្សារមូលបត្រ បុគ្គលចុះបញ្ជីលក់មូលបត្រដែលជាអ្នកអនុវត្តផ្ទាល់ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យមូលបត្រជាច្រើនរូបនៅបន្ទប់ប្រជុំជាន់ទី៣ នៃទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងបានបញ្ចប់នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។