កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញនូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា
នាព្រឹកថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញនូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា ដែលដឹកនាំដោយ លោកសាស្រ្តាចារ្យ James Chua សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា និងលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា។
កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងដើម្បី៖
១. ធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)
២. កិច្ចសហប្រតិបត្តិការនិងការចុះអនុស្សរណៈស្តីពីការយោគយល់គ្នាលើការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង 12និង00នាទីរសៀលនាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។