​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ ​អន្តរជាតិ

Sep 9, 2023

​នា​ព្រឹក​ថ្ងៃចន្ទ​ ​១​០​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ ​អន្តរជាតិ​ ​ដែល​ដឹកនាំ​ដោយ​ ​ឯកឧត្តម​ ​លី​ ​ណា​វុឌ្ឍ ​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ ​លោក​សោម​ ​មុនី​ ​ព្រឹទ្ធបុរស​ ​និង​លោក​ហៃ​ ​សុធា​រ៉ូ ​ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​វិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​និង​មហាវិទ្យាល័យ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​។​ ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​៖​

​១​. ​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​(​AT​Q)

​២​. ​កិច្ច​សហប្រតិបត្តិការ​និង​លទ្ធភាព​នៃ​ការ​ចុះ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​១​និង​០​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។