កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ សេចក្តីព្រាងប្រកាសស្តីពី “ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង”

May 20, 2024

​នា​ព្រឹក​ថ្ងៃចន្ទ​ ​១​៣​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​លើ​ ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ “​ការ​គ្រប់គ្រង​គុណភាព​សវនកម្ម​ ​និង​ការ​អះអាង​” ​ក្រោមអធិបតីភាព​ ​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​ ​និង​សវនកម្ម​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​ ​អនុសាសន៍​ឬ​សំណូមពរ​នានា​ដើម្បី​ស្ថាបនា​សេចក្តីព្រាង​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​កម្មវិធី​ប្រជុំ​ពិគ្រោះ​យោបល់​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវ​ន​ម​កម្ម​ ​ស្ថាប័នជាតិ​និង​អន្តរជាតិ​ ​រួម​ទាំង​សាធារណជន​ ​សរុប​៩​២​នាក់​ ​នៅ​អាគារ​ ​៣​៤​៥​។