កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសពីការដាក់កម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ”
នាព្រឹក ថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា អមដោយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសពីការដាក់កម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងអគ្គនាយករងនៃ ន.គ.ស.។ គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺធ្វើឡើងដើម្បីទទួលបាននូវធាតុចូល អនុសាសន៍ ក៏ដូចជាសំណូមពរនានា ដែលរួមចំណែកស្ថាបនាសេចក្ដីព្រាងប្រកាសមួយនេះឱ្យកាន់តែល្អប្រសើរ។ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះ មានការចូលរួមពីក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណនេយ្យករនិងសវនករ អង្គភាពមិនស្វែងរកប្រាក់ចំណេញ តំណាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ១០០រូប នៅសណ្ឋាគារភ្នំពេញ។