កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើស នឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម”
នាព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា អមដោយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ គោលបំណងនៃកិច្ចប្រកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះ គឺដើម្បីទទួលបាននូវធាតុចូល អនុសាសន៍ ក៏ដូចជាសំណូមពរនានា ដែលរួម ចំណែកស្ថាបនាសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តមួយនេះឱ្យកាន់តែល្អប្រសើរ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូបនៅសណ្ឋាគារភ្នំពេញ។