កម្មវិធីសិក្ខាសាលាស្តីពី “GPES-The Framework and Application Readiness of FRS in Cambodia” និងពិធីចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia

Dec 8, 2023

​នា​ព្រឹក​ថ្ងៃសុក្រ​ ​១​១​រោច​ ​ខែ​កត្តិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ “​G​P​E​S-​T​h​e​ ​Framework​ ​and​ ​Application​ ​Readiness​ o​f​ ​F​RS ​in​ ​Cam​bo​d​i​a​” ​និង​ពិធី​ចុះហត្ថលេខា​លើ​ការ​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​ន​.​គ​.​ស​. ​ជាមួយ​ C​P​A​ ​Australia​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​វិ​ន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​ក្នុង​នោះ​ផង​ដែរ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​ក៏​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​ពិភាក្សា​លើ​ ​ការ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការរៀបចំ​ ​និង​បទ​បង្ហាញ​ស្តីពី​បញ្ហា​ប្រឈម​ ​និង​អត្ថ​ប្រ​យោ​ជន៏​នៃ​គោលបំណង​ទូទៅ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ​កម្មវិធី​សិក្ខាសាលា​នេះ​បាន​ប្រារព្ធ​ឡើង​ ​ក្នុង​គោលបំណង​៖​

​១​. ​ចុះហត្ថលេខា​លើ​ការ​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ ​វ​.​គ​.​ស​.​ក​. ​និង​ ​ន​.​គ​.​ស​. ​ជាមួយ​ C​P​A​ ​Australia​

​២​. ​វេទិកា​ពិភាក្សា​ស្តីពី​ ​ការ​ត្រៀម​ខ្លួន​ក្នុង​ការរៀបចំ​ ​បញ្ហា​ប្រឈម​ ​និង​អត្ថប្រយោជន៍​នៃ​គោលបំណង​ទូទៅ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ ​ដល់​សមាជិក​របស់​ C​P​A​ ​Australia​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​៣​. ​ប​ញ្រ្ជា​ប​ការយល់​ដឹង​បន្ថែម​អំពី​បច្ចុប្បន្នភាព​ថ្មីៗ​ ​នៃ​ការ​អនុវត្ត​ស្តង់​ដា​របាយការណ៍​ហិរញ្ញវត្ថុ​ ​ក្នុង​ក្របខណ្ឌ​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​សិក្ខាសាលា​មាន​ការចូលរួម​ពី​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​កញ្ញា​ N​guy​e​n ​T​h​i​ B​i​c​h​ ​Hie​n, R​e​gin​a​l​ ​Manager​, C​P​A​ ​Australia​ ​North Vietnam​ ​សមាជិក​របស់​ C​P​A​ ​Australia​ ​នៅ​កម្ពុជា​ ​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​តំណាង​ស្ថាប័ន​ផ្សេងៗ​ជាច្រើន​រូប​។​

​សិក្ខាសាលា​បាន​បញ្ចប់​នា​វេលា​ម៉ោង​១​២​និង​៣​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​នៅ​បន្ទប់​ប្រជុំ​ ​Rain​g​ ​Sap​ ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។