កម្មវិធីផ្សព្វផ្សាយ អំពីសមាជិកភាព និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

May 10, 2024

​នា​ព្រឹក​ថ្ងៃសុក្រ​ ​៣​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ចូលរួម​ផ្សព្វផ្សាយ​ ​អំពី​សមាជិកភាព​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ខេ ​ភី​ អឹ​ម​ ជ្ជី ខេ​ម​បូ​ឌា (K​P​M​G​ ​Cam​bo​d​i​a​) ​និង​អ្នកចូលរួម​ផ្សេងៗ​ទៀត​ ​ក្នុង​កម្មវិធី​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ខេ ​ភី​ អឹ​ម​ ជ្ជី ខេ​ម​បូ​ឌា (K​P​M​G​ ​Cam​bo​d​i​a​) ​ស្តីពី​ “​Learning​ ​and​ ​Development​ ​Day​” ​ចាប់ពី​ម៉ោង​ ​៩​និង​០​០​នាទី​ព្រឹក​ ​នៅ​ការិយាល័យ​ក្រុមហ៊ុន​ខេ ​ភី​ អឹ​ម​ ជ្ជី ខេ​ម​បូ​ឌា (K​P​M​G​ ​Cam​bo​d​i​a​)​។​ ​កម្មវិធី​នេះ​មាន​ ​ការ​ជជែក​ ​និង​ពន្យល់​ពី​ក្រុម​ការងារ​ ​វ​.​គ​.​ស​.​ក​. ​និង​ការចូលរួម​ឆ្លើយ​សំណួរ​យក​រង្វាន់​យ៉ាង​សប្បាយរីករាយ​។​ ​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​៖​

​១​. ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ K​P​M​G​ ​Cam​bo​d​i​a​ ​និង​អ្នកចូលរួម​សិក្សា​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ ​វ​.​គ​.​ស​.​ក​.

​២​. ​ពន្យល់​ពី​ការ​ចូល​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​និង​

​៣​. ​ផ្សព្វផ្សាយ​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ K​P​M​G​ ​Cam​bo​d​i​a​ ​ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​គណនេយ្យ​បាន​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​ផង​ដែរ​។​

​កម្មវិធី​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​០​និង​ ​០​០​នាទី​ព្រឹក​ប្រកបដោយ​ភាព​សប្បាយរីករាយ​ ​និង​ភាព​ស្និទ្ធស្នាល​ក្រៃលែង​។