កម្មវិធីប្រជុំពិគ្រោះយោបល់ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCEs)”

May 10, 2024

​នា​ព្រឹក​ថ្ងៃសុក្រ​ ​៣​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ “​ស្តង់​ដា​សវនកម្ម​អន្តរជាតិ​សម្រាប់​សហគ្រាស​មិន​ស្មុគ​ស្មាញ​ (​I​S​A​ ​for​ ​L​C​E​s)” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​ជា​មូលដ្ឋាន​សម្រាប់​ពិចារណា​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ស្តង់​ដា​ ​I​S​A​ ​For​ ​L​C​E​s​។​

​កម្មវិធី​ប្រជុំ​ពិគ្រោះ​យោបល់​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​ស្ថាប័នជាតិ​និង​អន្តរជាតិ​ ​រួម​ទាំង​សាធារណជន​ ​សរុប​៦៥​នាក់​ ​នៅ​អាគារ​ ​៣​៤​៥​។