កម្មវិធី អបអរសាទរបេក្ខជនចំនួន៦រូបដែលបានប្រឡងជាប់ និងទទួលបានវិញ្ញាបនបត្រ “អ្នកកាន់បញ្ជីគណនេយ្យ” និងវិញ្ញាបនបត្រ “គណនេយ្យករទទួលបន្ទុកថ្លៃដើម”
នារសៀលថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំកម្មវិធី អបអរសាទរបេក្ខជនចំនួន៦រូបដែលបានប្រឡងជាប់និងទទួលបានវិញ្ញាបនបត្រ “អ្នកកាន់បញ្ជីគណនេយ្យ” និងវិញ្ញាបនបត្រ “គណនេយ្យករទទួលបន្ទុកថ្លៃដើម” ពីការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ក្រោមអធិបតីភាព លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី និងលោក ជា ធួន នាយកផ្នែកអប់រំនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការសិក្សារបស់បេក្ខជនទាំងអស់ រហូតប្រឡងជាប់ដោយជោគជ័យ។