កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ លោកសោម មុនី ព្រឹទ្ធបុរស និងលោកហៃ សុធារ៉ូ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យហិរញ្ញវត្ថុ និងធនាគារ។ កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងដើម្បី៖
១. ធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)
២. កិច្ចសហប្រតិបត្តិការនិងលទ្ធភាពនៃការចុះអនុស្សរណៈស្តីពីការយោគយល់គ្នាលើការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង ១១និង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។