កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការផ្លាស់ប្តូរព័ត៌មាន
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការផ្លាស់ប្តូរព័ត៌មានដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនូវឯកសារបញ្ជាក់សមាជិកភាពនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានពន្ធដារ។ គោលបំណងនៃកិច្ចប្រជុំនេះ គីដើម្បីអាចឱ្យអគ្គនាយកដ្ឋានពន្ធដារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនូវឯកសារបញ្ជាក់សមាជិកភាពនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា មុនពេលផ្ដល់អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នូវវេលាម៉ោង ១១:០០ នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។