កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើយន្តការផ្លាស់ប្តូរព័ត៌មាន

Aug 24, 2023

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៨​ ​កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ ​និង​ពិភាក្សា​លើ​យន្ត​ការផ្លាស់ប្តូរ​ព័ត៌មាន​ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នូវ​ឯកសារ​បញ្ជាក់​សមាជិកភាព​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ ​ដែល​ប្រព្រឹត្តទៅ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ ​គី​ដើម្បី​អាច​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ទៀងផ្ទាត់​អំពី​ភាព​ត្រឹមត្រូវ​នូវ​ឯកសារ​បញ្ជាក់​សមាជិកភាព​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ ​មុន​ពេល​ផ្ដល់​អាជ្ញា​ប​ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​១​:​០​០​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។