វគ្គណែនាំសមាជិកដំបូង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួន សម្រាប់សមាជិកថ្មី ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក.។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពីវិទ្យាស្ថាន សមាជិកភាពនិងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន។ ជាលទ្ធផល កម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ដល់សមាជិកដែលបានចូលរួមដូចជា៖
– យល់ដឹងបន្ថែមអំពីទិដ្ឋភាពទូទៅនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
– យល់ដឹងកាន់តែច្បាស់អំពីសមាជិកភាព កាតព្វកិច្ចរបស់សមាជិក និងគោលការណ៍នៃកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)
– យល់ដឹងពីសារសំខាន់នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១២និង០០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។