អប​អរសាទរ​ខួប​លើក​ទី​២​០​ឆ្នាំ​និង​ពិសា​អាហារ​ពេលល្ងាច

កក្កដា 4, 2023

​នៅ​ល្ងាចថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ប្រារព្ធ​កម្មវិធី​ “​អប​អរសាទរ​ខួប​លើក​ទី​២​០​ឆ្នាំ​និង​ពិសា​អាហារ​ពេលល្ងាច​” ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​មាន​ការចូលរួម​ពី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ប្រធាន​ ​អនុប្រធាន​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​ដៃគូ​ ​និង​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​.​ជាច្រើន​រូប​ ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​ ​សុខា​ភ្នំពេញ​។​ ​កម្មវិធី​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ ​វ​.​គ​.​ស​.​ក​. ​សម្រេច​បាន​ក្នុងរយៈពេល​២​០​ឆ្នាំ​កន្លងមក​ ​ហើយក៏​បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​និង​ភាតរភាព​របស់​សមាជិក​ក្នុង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​។​ ​កម្មវិធី​អប​អរសាទរ​ខួប​លើក​ទី​២​០​ឆ្នាំនេះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​និង​ស្និត​ស្នាល​ក្រៃលែង​។