ស្ដីពី​ ​តម្លា​ភាព​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​គោលបំណង​ពន្ធ​ ​និង​ជំនាញការ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ក្នុង​ទស្សនកិច្ច​មក​កម្ពុជា​ ​ដើម្បី​សាកល្បង​ពិនិត្យ​និង​វាយ​តម្លៃ​ដល់​ទីកន្លែង​ (​Mock​ On-​site​ ​Visit​) ​មុននឹង​មានការ​វាយ​តម្លៃ​ជាក់ស្ដែង​សម្រាប់​សមាជិកភាព​កម្ពុជា​ក្នុង​ ​G​l​ob​a​l​ ​Forum

Jun 8, 2023

​នា​ថ្ងៃអង្គារ​ ​៣​ ​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ ​វ​.​គ​.​ស​.​ក​. ​និង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​លេខាធិការដ្ឋាន​នៃ​វេទិកា​សកល​ ( ​G​l​ob​a​l​ ​Forum​) ​ស្ដីពី​ ​តម្លា​ភាព​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​គោលបំណង​ពន្ធ​ ​និង​ជំនាញការ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ក្នុង​ទស្សនកិច្ច​មក​កម្ពុជា​ ​ដើម្បី​សាកល្បង​ពិនិត្យ​និង​វាយ​តម្លៃ​ដល់​ទីកន្លែង​ (​Mock​ On-​site​ ​Visit​) ​មុននឹង​មានការ​វាយ​តម្លៃ​ជាក់ស្ដែង​សម្រាប់​សមាជិកភាព​កម្ពុជា​ក្នុង​ ​G​l​ob​a​l​ ​Forum​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ត្រីមាស​ទី​៤​ ​ឆ្នាំ​២​០​២​៣​ ​នា​ពេល​ខាងមុខនេះ​។​