ទស្សន​កិច្ចសិក្សា​ស្តីពី​ “​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​”

មេសា 19, 2023

នា​ព្រឹក​ថ្ងៃពុធ​ ​១​៤​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​បាន​បំពេញបេសកកម្ម​ទស្សន​កិច្ចសិក្សា​ស្តីពី​ “​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​” ​នៅ​វិទ្យាស្ថាន​គណនេយ្យករ​ជាន់ខ្ពស់​នៃ​សិង្ហបុរី​-​Institute​ o​f​ ​Singapore​ ​Chartered​ ​Accountant​s (​I​S​CA​) ​នៅ​ប្រទេស​សិង្ហបុរី​ ​ដោយមាន​ការ​​​ដឹកនាំ​និង​ចូលរួម​ពី​ ​លោក​ ​ជេន​ ​ផា​ត​ ​និង​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ ​មន្ត្រី​ជំនាញ​ ​របស់​ ​ន​. ​គ​. ​ស​. ​ចំនួន​ ​១​៤​រូប​ផង​ដែរ​។​

​គោលបំណង​នៃ​ទស្សន​កិច្ចសិក្សា​នេះ​ត្រូវ​បាន​រៀបចំ​ដើម្បី​៖​
​១​.​សិក្សា​ស្វែងយល់​បន្ថែម​លើ​ការងារ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​
​២​.​ការ​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​
​៣​.​ព្រមទាំង​ប្រើប្រាស់​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​រយៈពេល​វែង​ផង​ដែរ​។​