វគ្គតម្រង់ទិសស្តីពី “សារៈសំខាន់នៃគណនេយ្យនិងអាជីពគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ”
ថ្ងៃអាទិត្យ ៤ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “សារៈសំខាន់នៃគណនេយ្យនិងអាជីពគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ”សម្រាប់និស្សិតឆ្នាំសិក្សាថ្មីទាំងវេនព្រឹកនិងថ្ងៃត្រង់ជាច្រើននាក់។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។
ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖
១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជម្រុញឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និង
៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។