លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយនឹង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន
នាព្រឹក ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយនឹង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម នៅបន្ទប់ប្រជុំនិយ័តករគណនេយ្យនិងសវនកម្ម។ ការប្រជុំពិភាក្សាក្នុងគោលបំណង៖ បង្ហាញអំពីវឌ្ឍនភាពនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (Accounting Technician Qualification-ATQ) ព្រមទាំង ពិភាក្សាអំពីលទ្ធភាពផ្សាភ្ជាប់រវាងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ជាមួយនឹងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។
គួរបញ្ជាក់បន្ថែមផងដែរថា កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) គឺត្រូវបានអភិវឌ្ឍឡើងដោយ KICPAA ក្រោមការឧបត្ថម្ភធនពី UNDP Cambodia។ ATQ គឺជាកម្មវិធីប្រឡងសម្រាប់ការទទួលស្គាល់ជំនាញគណនេយ្យកម្រិតបច្ចេកទេស។ ATQ អាចជួយឱ្យនិស្សិតចំណាយពេលខ្លីក្នុងការសិក្សា និងអាចសិក្សានៅនឹងកន្លែងរបស់គេផ្ទាល់។ និស្សិតគ្រប់ទីកន្លែងនៅកម្ពុជាអាចសិក្សាជាមួយស្ថាប័នបណ្តុះបណ្តាលដែលជាដៃគូ ឬដោយខ្លួនឯងតាមរយៈកម្មវិធី LEARNING HUB ។