​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​”

Mar 27, 2023

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៦​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​. ​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្ដីពី​ ​គណនេយ្យ​និង​សវនកម្ម​” ​និង​ “​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​បណ្ឌិត​ ​ផុន​ ​ណា​រិន​ ​នាយក​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​ ​រួម​ទាំង​សាស្ត្រាចារ្យ​ ​និង​និស្សិត​សរុប​ចំនួន​ប្រមាណ​ ​២​០​០​រូប​ ​នៅ​សាលសន្និសីទ​នៃ​វិទ្យាស្ថាន​ ​ពាណិជ្ជសាស្ត្រ​ អេ​ស៊ី​លីដា​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​ប​ញ្រ្ជា​ប​ការយល់​ដឹង​អំពី​៖​

​១​ ​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​

​២​ ​ទិដ្ឋភាព​ទូទៅ​នៃ​ស្តង់​ដា​គណនេយ្យ​

​៣​ ​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​។