ចូលជួបសម្តែងគារវកិច្ចជាមួយ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំនិយ័តករគណនេយ្យនិងសវនកម្ម ក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៦ នៃ វ.គ.ស.ក. ដឹកនាំដោយលោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលថ្មី បានចូលជួបសម្តែងគារវកិច្ចជាមួយ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកនិយ័តករគណនេយ្យនិងសវនកម្ម និងស្នើសុំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់បន្តការអនុវត្តការងាររបស់ វ.គ.ស.ក. ប្រកបដោយប្រសិទ្ធិភាព និងវឌ្ឍនភាព។
ក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្តែងសេចក្តីសោមន្សរីករាយនិងអំណរគុណក្រៃលែងចំពោះឯកឧត្តមដែលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា និងបានធ្វើការ ប្ដេជ្ញាចិត្ត ជាមួយសមាជិកក្រុមប្រឹក្សាភិបាលថ្មី ក្នុងការដឹកនាំ វ.គ.ស.ក. ឈានឆ្ពោះទៅរកវឌ្ឍនភាព។ ជាចុងបញ្ចប់ ឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះឆន្ទៈ ពេលវេលា និងការលះបង់នូវកម្លាំងកាយចិត្តរបស់ក្រុមប្រឹក្សាបាលថ្មីនៃ វ.គ.ស.ក. ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍនូវវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា។