កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត
នៅ វ.គ.ស.ក. យើងរៀបចំ និងផ្តល់ជូននូវ ទិន្នន័យរបាយការណ៍ ធនធាន និងឧបករណ៍វិជ្ជាជីវៈគណនេយ្យ និងសវនកម្មផ្សេងៗជារៀងរាល់ឆ្នាំសម្រាប់សមាជិករបស់យើងដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈ គណនេយ្យនិង សវនកម្មរបស់ពួកគេ។
ក្នុងនាមជាសមាជិកមួយក្នុងចំណោមសមាជិកដែលត្រូវបានទទួលស្គាល់នៃសហព័ន្ធគណនេយ្យករអន្តរជាតិ និងសហព័ន្ធគណនេយ្យករអាស៊ាន វ.គ.ស.ក. មានសិទ្ធិទទួលបានការយល់ដឹង ទិន្នន័យរបាយការណ៍ ធនធាន និងសិក្ខាសាលាយ៉ាងច្រើន។
ដូចនៅឆ្នាំ ២០២២ វាជារឿងអកុសលដែល វ.គ.ស.ក. មិនអាចរៀបចំការបណ្តុះបណ្តាល ក្នុងថ្នាក់រៀនផ្ទាល់បាន ប៉ុន្តែយើងមិនដែលខកខានក្នុងការផ្ដល់ជូនសមាជិករបស់យើងនូវ ឱកាស ឬវេទិកាសម្រាប់ បន្តការអភិវឌ្ឍចំណេះដឹង អំពីវិជ្ជាជីវៈគណនេយ្យនោះទេ។ វ.គ.ស.ក. បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ប្រហែលជាង ២០ប្រធានបទ ជាពិសេសការធ្វើបច្ចុប្បន្នភាពនៃស្តង់ដារគណនេយ្យ។ វ.គ.ស.ក. ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សមាជិករបស់យើងទៅកាន់ចំណេះដឹងប្រកបដោយធនធានបំផុត និងសំឡេងនាំមុខគេពីអ្នកជំនាញធុរកិច្ចពិភពលោក។