វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) សូមជម្រាបជូន លោក លោកស្រី ឬតំណាងក្រុមហ៊ុនដែលមានបំណងចុះឈ្មោះជាសមាជិក វ.គ.ស.ក. ត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ | |||||
សមាជិកប្រភេទក្រុមហ៊ុន | |||||
ក. | បំពេញនូវបែបបទសុំចុះឈ្មោះជាសមាជិក | ||||
ខ. | រចនាសម្ព័ន្ធក្រុមហ៊ុន៖ | ||||
– | ក្នុងករណីម្ចាស់ភាគហ៊ុនជារូបវ័ន្តបុគ្គល៖ ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទម្រង់ណាមួយដែលមានម្ចាស់ភាគហ៊ុនជា សមាជិកសមាគត ឬសមាជិកចូលរួម ឬសមាជិកសកម្មជាគណនេយ្យករជំនាញ ឬសមាជិកសកម្មជាសវនករប្រតិស្រុតរបស់ វ.គ.ស.ក. យ៉ាងតិច ១(មួយ) រូប កាន់កាប់ភាគហ៊ុន ៥០% ឬ | ||||
– | ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គល ៖ ជាក្រុមហ៊ុនដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទម្រង់ណាមួយដែលមានសមាស ភាពក្រុមប្រឹក្សាភិបាលយ៉ាងតិច ៥០%ជាសមាជិកសមាគត ឬសមាជិកចូលរួម ឬសមាជិកសកម្មជាគណនេយ្យករ ជំនាញ ឬសមាជិកជាសវនករប្រតិស្រុតរបស់ វ.គ.ស.ក. ឬ | ||||
គ. | កម្មវត្ថុអាជីវកម្មចម្បងដែលមាននៅក្នុងលក្ខន្តិកៈក្រុមហ៊ុនត្រូវតែជាសេវាកម្មគណនេយ្យ និង/ឬសវនកម្ម | ||||
ឃ. | ប័ណ្ណប៉ាតង់ និងវិញ្ញាបនបត្រអាករលើតំលៃបន្ថែមត្រូវតែមានឈ្មោះសមាជិកសមាគត ឬសមាជិកចូលរួម ឬសមាជិកសកម្ម ជាគណនេយ្យករជំនាញ ឬសមាជិកសកម្មជាសវនករប្រតិស្រុតជាម្ចាស់សហគ្រាស | ||||
ង. | ប្រវត្តិរូបរបស់ភាគហ៊ុនិក និងសមាជិកក្រុមប្រឹក្សាភិបាល | ||||
ច. | បង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំចូលជាសមាជិក (ច្បាប់ថតចម្លង)។ | ||||
ក្រុមហ៊ុនដែលជាសមាជិករបស់ វ.គ.ស.ក. មានសិទ្ធិប្រកបវិជ្ជាជីវៈគណនេយ្យ និង/ឬសវនកម្ម ប៉ុន្តែត្រូវបំពេញតាមតម្រូវការដែលមានចែងក្នុងប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាប័ណ្ណគណនេយ្យ និងសវនកម្ម និងវិធានសមាជិកភាពរបស់ វ.គ.ស.ក. ។ | |||||
សម្គាល់៖ បន្ទាប់ពីការយល់ព្រមចូលជាសមាជិកភាព វ.គ.ស.ក. ក្រុមហ៊ុនរបស់អ្នកត្រូវទិញនូវធានារ៉ាប់រងវិជ្ជាជីវៈ។ |
ក. បំពេញនូវបែបបទសុំចុះឈ្មោះជាសមាជិក
ខ.សញ្ញាបត្រគណនេយ្យករជំនាញ (CPA/ACCA/CA/other equivalent) ដែលទទួលស្គាល់ដោយ វ.គ.ស.ក. (តារាងឧបសម្ព័ន្ធទី១៖ បញ្ជីរាយនាមស្ថាប័ន/វិទ្យាស្ថាន ដែល វ.គ.ស.ក.ទទួលស្គាល់)
គ. បទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំពាក់ព័ន្ធនឹងវិជ្ជាជីវៈសវនកម្មជាមួយក្រុមហ៊ុនសវនកម្មដែលជា សមាជិករបស់ វ.គ.ស.ក. ឬក្រុមហ៊ុនសវនកម្មស្របច្បាប់នៅបរទេសដែលទទួលស្គាល់ដោយ វ.គ.ស.ក. ក្នុងអំឡុងពេល ៨ (ប្រាំបី) ឆ្នាំចុងក្រោយគិតត្រឹមពេលចូលជាសមាជិក។
ឃ. លិខិតបញ្ជាក់ភាពជាសមាជិក (Certificate of Good Standing) ពីស្ថាប័នវិជ្ជាជីវៈនៅក្រៅប្រទេសរបស់ខ្លួន (សម្រាប់ជនបរទេស)
ង. ប្រវត្តិរូប (C.V) ដែលមានភ្ជាប់មកជាមួយនឹងលិខិតបញ្ជាក់ការងារពីក្រុមហ៊ុនដែលលោកលោកស្រីធ្លាប់បានធ្វើការ និងកំពុងធ្វើការ
ច. លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
ឆ. រូបថត ៤ x ៦ ចំនួន ១សន្លឹក
ជ. បង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំចូលជាសមាជិក
ក. បំពេញនូវបែបបទសុំចុះឈ្មោះជាសមាជិក
ខ. សញ្ញាបត្រគណនេយ្យករជំនាញ (CPA/ACCA/CA/other equivalent) ដែលទទួលស្គាល់ដោយ វ.គ.ស.ក. (តារាងឧបសម្ព័ន្ធទី១៖ បញ្ជីរាយនាមស្ថាប័ន/វិទ្យាស្ថាន ដែល វ.គ.ស.ក.ទទួលស្គាល់)
គ. បទពិសោធន៍ការងារយ៉ាងតិច ៣ (បី) ឆ្នាំពាក់ព័ន្ធនឹងវិជ្ជាជីវៈគណនេយ្យ ឬសវនកម្ម ជាមួយក្រុមហ៊ុន ដែលជាសមាជិករបស់ វ.គ.ស.ក. ឬក្រុមហ៊ុនគណនេយ្យ ឬក្រុមហ៊ុនសវនកម្មស្របច្បាប់នៅបរទេសដែល ទទួលស្គាល់ដោយ វ.គ.ស.ក. ក្នុងអំឡុងពេល ៨ (ប្រាំបី) ឆ្នាំចុងក្រោយគិតត្រឹមពេលចូលជាសមាជិក។
ឃ. លិខិតបញ្ជាក់សមាជិកភាព (Certificate of Good Standing) ពីស្ថាប័នវិជ្ជាជីវៈរបស់ខ្លួន (សម្រាប់ជនបរទេស)
ង. ប្រវត្តិរូប (C.V)ដែលមានភ្ជាប់មកជាមួយនឹងលិខិតបញ្ជាក់ការងារពីក្រុមហ៊ុនក្រុមហ៊ុនដែលលោកលោកស្រីធ្លាប់បានធ្វើការ និងកំពុងធ្វើការ
ច. លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
ឆ. រូបថត ៤ x ៦ ចំនួន ១សន្លឹក
ជ. បង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំចូលជាសមាជិក
ក. បំពេញនូវបែបបទសុំចុះឈ្មោះជាសមាជិក
ខ. បានបញ្ចប់កម្មវិធីសិក្សាគណនេយ្យករជំនាញជាតិ ឬមានសញ្ញាបត្រគណនេយ្យករជំនាញពីបរទេសដែលទទួលស្គាល់ដោយ វ.គ.ស.ក. ឬ
គ. ជារូបវ័ន្តបុគ្គលដែលបច្ចុប្បន្នជានាយក ឬអ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការគណនេយ្យ ឬហិរញ្ញវត្ថុ ឬ
ឃ. ជារូបវ័ន្តបុគ្គលដែលកំពុងបង្រៀនមុខវិជ្ជាគណនេយ្យ ហិរញ្ញវត្ថុ នៅតាមគ្រឹះស្ថានសិក្សានានានៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងបទពិសោធន៍បង្រៀនយ៉ាងតិច ៧ (ប្រាំពីរ)ឆ្នាំ ឬ
ង.ជារូបវ័ន្តបុគ្គលដែលកំពុងធ្វើការងារគណនេយ្យ ឬហិរញ្ញវត្ថុជាមួយបទពិសោធន៍យ៉ាងតិច៧ (ប្រាំពីរ)ឆ្នាំ
ច. ប្រវត្តិរូប (C.V) ដែលមានភ្ជាប់មកជាមួយនឹងលិខិតបញ្ជាក់ការងារពីក្រុមហ៊ុនដែលលោកលោកស្រីធ្លាប់បានធ្វើការ និងកំពុងធ្វើការ
ឆ. លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
ឈ. រូបថត ៤ x ៦ ចំនួន១សន្លឹក
ញ. បង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំចូលជាសមាជិក
ក. បំពេញនូវបែបបទសុំចុះឈ្មោះជាសមាជិក
ខ. សញ្ញាបត្របច្ចេកទេសគណនេយ្យ សញ្ញាបត្របរិញ្ញាបត្ររង ឬ សញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ ឡើងទៅ និងទទួលស្គាល់ដោយ វ.គ.ស.ក. និង
គ. បទពិសោធន៍យ៉ាងតិច៣ (បី) ឆ្នាំពាក់ព័ន្ធនឹង គណនេយ្យ សវនកម្ម ឬហិរញ្ញវត្ថុ (បទពិសោធន៍បង្រៀន និង/ឬធ្វើការងារតាមស្ថាប័ន សហគ្រាស ឬអង្គភាពនានា)
ឃ. ប្រវត្តិរូប (C.V) ដែលមានភ្ជាប់មកជាមួយនឹងលិខិតបញ្ជាក់ការងារពីក្រុមហ៊ុន
ង. លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
ច. រូបថត ៤ x៦ ចំនួន១សន្លឹក
ឆ. បង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំចូលជាសមាជិក
ក. បំពេញនូវបែបបទសុំចុះឈ្មោះជាសមាជិក
ខ. ជាបុគ្គលដែលកំពុងសិក្សាក្នុងកម្មវិធីគណនេយ្យករជំនាញជាតិ កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ កម្មវិធីសិក្សាគណនេយ្យជំនាញក្រោមកម្មវិធីប្រឡងរួមគ្នា ឬកម្មវិធីគណនេយ្យករជំនាញដទៃទៀតដែលទទួល ស្គាល់ដោយ វ.គ.ស.ក. ឬជាបុគ្គលដែលកំពុងសិក្សាជំនាញគណនេយ្យ ឬហិរញ្ញវត្ថុ ឬពន្ធដារ នៅគ្រឹះស្ថាន សិក្សានានាដែលទទួលស្គាល់ដោយ វ.គ.ស.ក.
គ. ប្រវត្តិរូប (C.V)
ឃ. លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
ង. រូបថត ៤ x ៦ ចំនួន១សន្លឹក
ច. បង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំចូលជាសមាជិក