សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់សគ្រាសប្រកបវិជ្ជាជីវៈធុនតូចនិងមធ្យម”
នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា គ.ស. ២០២៥
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់សគ្រាសប្រកបវិជ្ជាជីវៈធុនតូចនិងមធ្យម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងមានការសហការចូលរួមជាវាគ្មិនកិត្តិយស លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Banhji ព្រមទាំង លោក លោកស្រី តំណាងពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម សរុបចំនួន៧៤រូប។
សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. ដើម្បីផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងការត្រៀមខ្លួន ស្តីពី ការរៀបចំផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់សហគ្រាសប្រកបវិជ្ជាជីវៈធុនតូច និងមធ្យម ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្ម
២. ការផ្តល់ធាតុចូលជាមូលដ្ឋានក្នុងការកសាងបាននូវផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលរបស់ SMP
៣. លើកទឹកចិត្តអ្នកចូលរួមដើម្បី ចែករំលែកនូវបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈការទទួលចាប់យក និងបរិវត្តកម្មឌីជីថល ដើម្បីអាចទទួលបាននូវឧត្តមភាពប្រកួតប្រជែងនៅលើទីផ្សារ
៤. និងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការវាងអ្នកអនុវត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើបរិវត្តកម្មឌីជីថលឱ្យខានតែបានពីបច្ចុប្បន្នដល់ឆ្នាំ២០៣៥។
សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានបញ្ចប់នូវវេលាម៉ោង១២និង០០នាទីរសៀលប្រកបដោយផ្លែផ្កានិងសហប្រតិបត្តិការខ្ពស់។